កីឡាករ Tierney ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Newcastle

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Football Insider បានអោយដឹងថាក្លឹប Newcastle United កំពុងនាំមុខគ្នាក្នុងការចុះហត្ថលេខាយកខ្សែការពារ Kieran Tierney នៅរដូវក្តៅនេះ។

គួរបញ្ជាក់ថាកីឡាករ Tierney បានបាត់បង់ការទំនុកចិត្តសម្រាប់ក្លឹប Arsenal នៅពេលដែលកីឡាករ Oleksandr Zinchenko មកដល់ ហើយគាត់ក៏ចង់ចាកចេញពីក្លឹប ដើម្បីស្វែងការប្រកួតបន្ថែមទៀត។ ក្នុងនោះក្លឹប សារិកាព្រៃ ត្រូវធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹប Aston Villa សម្រាប់ខ្សែការពារសញ្ជាតិស្កុតលែនរូបនេះ៕

Previous articleSpurs សម្រេចចិត្តយ៉ាងនេះ ចំពោះអនាគតរបស់ Lenglet
Next articleខ្សែប្រយុទ្ធ Atalanta រូបនេះ អាចនឹងផ្ទេរមកលេងនៅអង់គ្លេស