Bayern គ្រោងផ្តល់នៅលក្ខខណ្ឌពិសេសមួយនៅក្នុងកុងត្រាថ្មីរបស់ Jamal Musiala

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Bayern Munich កំពុងពិភាក្សាគ្នាដើម្បីផ្តល់កិច្ចសន្យាថ្មីដល់កីឡាករ Jamal Musiala ខណៈដែលពួកគេអាចធ្វើឱ្យតារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លឹបដូចទៅនឹងកីឡាករ Harry Kane ។

ក្លឹប Bayern នៅតែមានពេលច្រើនក្នុងការចរចារលើកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករ Musiala ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅឆ្នាំ ២០២៦។ ក្លឹបបានផ្តួចផ្តើមការពិភាក្សាជាមួយអ្នកតំណាងរបស់កីឡាកររួចហើយ ខណៈដែលពួកគេមានគម្រោងផ្តល់កិច្ចសន្យាថ្មីដែលមានសុពលភាពដល់ឆ្នាំ២០២៩ ឬ ២០៣០៕

Previous articleLiverpool កំពុងធ្វើការលើកុងត្រាថ្មីជាមួយកីឡាករម្នាក់នេះ
Next articleEvra ណែនាំអោយ Pogba ទៅចូលរួមជាមួយអតីតកីឡាករ Man Utd ម្នាក់នេះ