នាយក​ផ្នែក​បាល់ទាត់របស់ Man City សម្រេចចិត្តចាកចេញ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាបុរសវ័យ ៦០ឆ្នាំ មានបំណង់ចង់កាត់បន្ថយតួនាទីរបស់គាត់នៅក្លឹបកាលពី ៥ឆ្នាំមុន ប៉ុន្តែគាត់បានប្តូរចិត្តរបស់គាត់វិញ។ នៅពេលនេះលោក Begiristain បានជ្រើសរើសធ្វើតាមការសម្រេចចិត្តនោះវិញ ហើយក៏មានការគាំទ្រពីសំណាក់ប្រធានក្លឹបផ្សេងៗផងដែរ។

Manchester City v West Ham United - Premier League

ដោយមានជំនួយពីលោក Begiristain ម្ចាស់ជើងឯក Premier League បានសម្រេចចិត្តរួចហើយ និងឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកជំនួសគាត់ដែលនឹងចាប់ផ្តើមតួនាទីនៅដើមឆ្នាំក្រោយ។ លោក Begiristain នឹងបន្តនៅក្លឹបរយៈពេលប្រាំមួយខែដើម្បីប្រគល់ភារកិច្ចរបស់គាត់ទៅឱ្យអ្នកមកជំនួសគាត់។

ការ​ផ្លាស់​ប្តូរ​នាយក​ផ្នែក​បាល់ទាត់​កើត​ឡើង​ ខណៈ​ដែលក្លឹប City នៅ​តែ​ស្ថិត​ក្នុង​ភាព​ងងឹតជុំវិញ​អនាគត​របស់​គ្រូ​បង្វឹក Pep Guardiola។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយជាមួយនឹងក្លឹប City កំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ១១៥ករណីពីបទរំលោភលើបទប្បញ្ញត្តិហិរញ្ញវត្ថុ។

Manchester City FC v Fulham FC - Premier League

ក្លឹប Man City កំពុងបន្តប្រយុទ្ធនៅក្របខណ្ឌ Premier League ដើម្បីការពារតំណែងជើងឯក ខណៈលោក Pep Guardiola អាចនជាជាប់ឈ្មោះជាអ្នកចាត់ការម្នាក់នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេសដែលលើកពាន Premier League ៥ដងជាប់គ្នា។ ការប្រកួតបន្ទាប់របស់ពួកគេគឺប៉ះ Wolves នៅថ្ងៃទី២០ ខែតុលា៕

Previous articleMaguire ត្រូវសម្រាក់មួយរយៈ ដោយសារតែបញ្ហារបួសកំឡុងពេលប្រកួតជាមួយ Aston
Next articleកីឡាករ Wirtz ក្លាយជាគោលដៅកំពូលរបស់ក្លឹបយក្សនៅអាឡឺម៉ង់