ក្លឹបមួយនៅអារ៉ាប៊ីសាអូឌីតត្រៀមប្រាក់ឈ្នួល ១លានផោនក្នុងមួយសប្តាហ៍សម្រាប់ Kevin De Bruyne

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹប Al Nassr កំពុងរៀបចំសំណើរដ៏គួរឱ្យភ្ញាក់ផ្អើលដែលមានតម្លៃ ១លានផោនក្នុងមួយសប្តាហ៍ដើម្បីទាក់ទាញខ្សែបម្រើកណ្តាល Kevin De Bruyne របស់ក្លឹប Manchester City។

ក្លឹបនៅ Saudi Pro League កំពុងស្វែងរកការចុះហត្ថលេខាលើកីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ ៣៣ឆ្នាំ ដែលទំនងជានឹងចាកចេញពីក្លឹប Man City នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅក្រោយ។ សំណើរដ៏កម្រនេះអាចធ្វើឱ្យកីឡាករ De Bruyne ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។

ខណៈដែលក្លឹប San Diego FC របស់ MLS ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ផងដែរ ប៉ុន្តែក្លឹប Al Nassr ដែលកីឡាករ Cristiano Ronaldo កំពុងលេងអោយ មានជំនឿចិត្តថាពួកគេអាចនឹងទទួលបានការផ្ទេរកីឡាករ De Bruyne មកកាន់អារ៉ាប៊ីសាអូឌីត៕

Previous articleអនាគតរបស់ Ten Hag នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែរ
Next articleMan City ទើបតែផ្ទេរបានខ្សែការពារវ័យក្មេងម្នាក់ពីក្លឹបនៅអាមេរិក