កីឡាករ Joel Matip ពិចារណាអំពីការចូលនិវត្តន៍ពីបាល់ទាត់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Ruhr Nachrichten S04 តាមរយៈលោក Fabrizio Romano បានអោយដឹងថាអតីតខ្សែការពារក្លឹប Liverpool កីឡាករ Joel Matip កំពុងពិចារណាចូលនិវត្តន៍ពីបាល់ទាត់។

កីឡាករវ័យ ៣៣ឆ្នាំបានចាកចេញពីហង្សក្រហមក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួនកាលពីរដូវក្តៅកន្លងមកនេះ ហើយគាត់នៅមិនទាន់រកបានក្លឹបថ្មីលេងនៅឡើយទេ។ គាត់ត្រូវបានព័ត៌មានចចាមអារ៉ាមជាមួយក្លឹប Schalke ប៉ុន្តែសម្រាប់ពេលនេះ កីឡាករសញ្ជាតិកាមេរូនត្រូវបានគេរាយការណ៍ថាកំពុងពិចារណាអំពីអនាគតរបស់គាត់៕

Previous articleអនាគតរបស់ Christian Eriksen ស្ថិតក្នុងភាពមិនច្បាស់លាស់
Next articleកីឡាករ Denzel Dumfries ជម្រុញអោយក្លឹប Inter ធ្វើរឿងនេះអោយលឿន