បរទេស៖ អតីតតារាឆ្នើមរបស់ក្លឹប Liverpool និង Aston Villa កីឡាករ Dean Saunders បានណែនាំខ្សែប្រយុទ្ធបារាំង Christopher Nkunku ឱ្យចាកចេញពី Chelsea ក្នុងពេលឆាប់ៗនេះ។ និយាយទៅកាន់ Bonus Code Bets បុរសវ័យ ៦០ឆ្នាំរូបនេះបាននិយាយថា៖ “វាប្រហែលជាមិនមែនជាការពិតទេសម្រាប់ Villa ក្នុងការចុះហត្ថលេខាលើ Curtis Jones ឬ Harvey Elliott ប៉ុន្តែខ្ញុំបានព្យាយាមផ្តល់ឧទាហរណ៍មួយ។ ខ្ញុំកំពុងសម្លឹងមើលក្លឹបដែលមានកីឡាករល្អៗ ដែលមិនបានលេង។ សម្រាប់ក្លឹប Chelsea គឺខ្ញុំរាប់មិនអស់ថាមានកីឡាករប៉ុន្មាននាក់ ដែលពួកគេមាន ហើយពួកគេទាំងអស់មិនបានចូលលេង”។
“ពួកគេមិនជាកីឡាករល្អតែម្នាក់ក្នុងប្រទេសដែលពួកគេមកនោះទេ ប៉ុន្តែពួកគេត្រូវបានចាត់ទុកដូចជាកីឡាករល្អបំផុតពីប្រទេសនោះ។ ពួកគេក៏ជាកីឡាករល្អបំផុតនៅក្លឹបដែលពួកគេនៅ។ ពួកគេពិបាកធ្វើណាស់ក្នុងការអង្គុយនៅកៅអីបម្រុងសម្រាប់ ៥ ឫក៏ ៦ប្រកួត ហើយមិនបានលេងសោះ។ ញុំធ្លាប់ធ្វើជាអ្នកគ្រប់គ្រង ហើយនេះជាកន្លែងដែលអ្នកចាប់ផ្ដើមមានបញ្ហា”៕