បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Ekrem Konur បានអោយដឹងថាក្លឹប Barcelona និង AC Milan ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Chelsea កីឡាករ Carney Chukwuemeka ។
នាយកផ្នែកកីឡារបស់ Barca លោក Deco កំពុងធ្វើការយ៉ាងសកម្មដើម្បីអាចចុះហត្ថលេខាយកខ្សែបម្រើរូបនេះក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ៕