Ten Hag នៅតែទាមទារអោយ Man Utd ទិញកីឡាករ Barca ម្នាក់នេះដដែរ

បរទេស៖ ក្លឹប Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រលប់​មក​វិញ​ក្នុង​ការ​តាម​ប្រមាញ់​កីឡាករ Frenkie de Jong របស់ Barcelona ហើយ​បិសាច​ក្រហម​កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​​ក្នុង​ខែ​មករា។

FC Barcelona v BSC Young Boys - UEFA Champions League 2024/25 League Phase MD2

យោងតាមការចេញផ្សាយរបស់ SPORTបានអោយដឹងថាលោក Ten Hag បានទាមទារឱ្យក្លឹបចុះហត្ថលេខាលើកីឡាករ De Jong របស់ Barcelona ដែលធ្លាប់លេងក្រោមការដឹកនាំរបស់គាត់កាលនៅ Ajax ។ United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិហូឡង់រូបនេះរួចហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលលោក Ten Hag ត្រូវបានគេនិយាយថាជាអ្នកគាំទ្រដ៏ធំម្នាក់របស់កីឡាករវ័យ ២៧ឆ្នាំ។ បិសាចក្រហមឥឡូវនេះកំពុងស្វែងរកការផ្ទេរសម្រាប់គាត់ម្តងទៀតនៅក្នុងខែមករា ខណៈដែលកន្លែងរបស់ De Jong នៅក្នុងក្រុមរបស់លោក Hansi Flick នៅតែជាសំនួរដ៏សំខាន់មួយ៕

Previous articleCEO ក្លឹប Leverkusen បង្ហើបអំពីរឿងលក់កីឡាករ Wirtz ទៅកាន់ Bayern Munich
Next articleតាមពិត!! Varane ចង់ចូលនិវត្តន៍នៅ Man Utd ប៉ុន្តែមិនអាចធ្វើបាន