Thomas Frank ក្លាយជាបេក្ខភាពម្នាក់ស្ថិតក្នុងបញ្ជីឈ្មោះអ្នកជំនួសកន្លែង Ten Hag

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាលោក Thomas Frank ត្រូវបានគេរាយការណ៍ថាបានក្លាយជាបេក្ខភាពកំពូលដើម្បីមកជំនួសលោក Erik ten Hag ជាអ្នកចាត់ការទូទៅរបស់ក្លឹប Manchester United។

ចុងសប្តាហ៍នេះ ក្រុម Brentford របស់លោក Frank នឹងប៉ះជាមួយក្លឹប United នៅ Old Trafford ។ ការប្រកួតនេះអាចបង្កើតជាឪកាសមួយសម្រាប់គ្រូបង្វឹកជនជាតិដាណឺម៉ាក ដើម្បីអាចទទួលការចាប់អារម្មណ៍ពីអ្នកសម្រេចចិត្តរបស់ក្លឹប Manchester United ក្នុងការទទួលយកតំណែងអ្នកចាត់ការបន្ទាប់របស់បិសាចក្រហម៕

Previous articleSmith Rowe៖ ការចាកចេញពីក្លឹប Arsenal គឺជាការធ្វើអោយខ្លួនឯងរីករាយ
Next articleDeco និយាយអំពីអនាគត Lamine Yamal នៅក្លឹប Barcelona