Jeremie Frimpong ក្លាយជាគោលដៅចំបងរបស់ក្លឹបយក្សនៅ La Liga

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Real Madrid កំពុងតែសម្លឹងមើលខ្សែការពារស្តាំរបស់ Bayer Leverkusen កីឡាករ Jeremie Frimpong ដែលជាការចុះហត្ថលេខាដ៏មានសក្តានុពល។

ខណៈពេលដែលក្លឹបយក្សរបស់អេស្ប៉ាញត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករ Trent Alexander-Arnold របស់ Liverpool ជាពិសេសក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅពេលដែលកិច្ចសន្យារបស់គាត់បញ្ចប់រដូវកាលនេះ។ នៅអាយុ ២៣ឆ្នាំកីឡាករ Frimpong បានក្លាយជាជម្រើសដ៏ល្អមួយសម្រាប់ក្លឹប Real Madrid ។ ទម្រង់លេងរបស់ខ្សែការពារសញ្ជាតិហូឡង់សម្រាប់ក្រុម Bayer Leverkusen បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមការងាររបស់ក្លឹប Real Madrid Madrid ដែលធ្វើឱ្យគាត់ក្លាយជាផែនការបម្រុងដ៏ជោគជ័យមួយសម្រាប់ពួកគេប្រសិនជាមិនអាចផ្ទេរយក Alexander-Arnold បាន៕

Previous articleBournemouth បង្ហើបតម្លៃខ្លួនខ្សែប្រយុទ្ធ Antoine Semenyo សម្រាប់ក្លឹប ៣ដែលចង់បានគាត់
Next articleMan Utd បានធ្វើការសាកសួរទៅកាន់ក្លឹប Sporting អំពីរឿងមួយនេះ