ប្រធានផ្នែកទំនាក់ទំនងក្លឹបបិសាចក្រហម បង្ហើបថាម្ចាស់ក្លឹបមិនសប្បាយចិត្តនឹងការចាប់ផ្តើមមិនល្អនោះទេ

បរទេស៖ ប្រធានផ្នែកទំនាក់ទំនងរបស់ក្លឹប Manchester United លោក Toby Craig បានសារភាពថា ម្ចាស់ក្លឹបមិនសប្បាយចិត្តជាមួយនឹងការចាប់ផ្តើមមិនល្អរបស់ក្រុមក្នុងរដូវកាលថ្មី ចំពេលមានសម្ពាធលើអ្នកចាត់ការ Erik ten Hag ។

មានការរំពឹងទុកជាច្រើនអំពីអនាគតរបស់អ្នកចាត់ការ Ten Hag បន្ទាប់ពី Man Utd ទទួលបានការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ Premier League ក្នុងយុទ្ធនាការ ២០២៤-២៥ ។ រហូត​ដល់​ការ​ទទួល​ជ័យ​ជម្នះ ២-១ ក្នុង​ផ្ទះ​កាល​ពី​ថ្ងៃ​សៅរ៍​លើ​ក្រុម Brentford ក្រុម​បិសាច​ក្រហម​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី១៤ ក្នុង​លីគ ហើយប្រកួត ៥ដងដោយមិនទទួលបានជ័យជំនះនៅគ្រប់ព្រឹត្តការណ៍ទាំងអស់៕

Previous articleXavi គ្រោងនាំយកកូនក្រុមចាស់ម្នាក់នេះមក Old Trafford ប្រសិនជាខ្លួនមកជំនួស Ten Hag មែន
Next articleThomas Frank បង្ហើបអំពីអនាគតខ្លួន​ ក្រោយមានការចាប់អារម្មណ៍ពី Man Utd