បរទេស៖ នេះបើយោងតាមការចេញផ្សាយមួយចំនួនបានអោយដឹងថាក្លឹប Chelsea បានទាក់ទងជាមួយ Getafe ទាក់ទងនឹងការផ្ទេរកីឡាករ Christantus Uche ។
បើយោងតាមការចេញផ្សាយរបស់ Relevo បានបញ្ជាក់ថាអំពីចំណាប់អារម្មណ៍របស់ក្លឹប Getafe ថា៖ “មិនបានកត់សម្គាល់ទេ”។ ហើយថា Chelsea បានទាក់ទងពួកគេរួចរាល់ហើយដើម្បីបញ្ជាក៉អំពីតម្លៃនៃការចុះហត្ថលេខាលើកីឡាករ Christantus Uche។ ប្រភពដដែលក៏បានបន្ថែមទៀតថាក្រុមតោខៀវមានការប្តេជ្ញាចិត្តក្នុងការធានាការផ្ទេរសម្រាប់ Uche ដោយសារតែក្លឹបយក្សនៅ Premier League បានគិតថាគាត់អាចនឹងរៀបចំសម្រាប់ក្លឹបធំមួយក្នុងពេលឆាប់ៗនេះ៕