បរទេស៖ ខ្សែការពារ Ben Chilwell របស់ Chelsea ត្រូវបានបញ្ជាក់ថាកំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបនៅ Bundesliga សម្រាប់ទីផ្សារដោះដូរកីឡាករខែមករា។
នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាChilwell គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលត្រូវបានគេកំណត់ថាជាអ្នកអាចពង្រឹងក្រុម Borussia Dortmund បាន។ ក្លឹបយក្ស Bundesliga ត្រូវបានគេបញ្ជាក់ថាបានបដិសេធឱកាសក្នុងការចុះហត្ថលេខាលើ Chilwell ក្នុងអំឡុងពេលរដូវក្តៅ ប៉ុន្តែពួកគេហាក់ដូចជាត្រៀមខ្លួនដើម្បីពិចារណាឡើងវិញនូវជំហររបស់ពួកគេ។ ក្លឹប Dortmund ត្រូវបាននិយាយថាកំពុងសញ្ជឹងគិតអំពីការផ្ទេរសម្រាប់កីឡាករ Milos Kerkez របស់ Bournemouth ខណៈក្លឹបមួយនេះអាចទាមទារតម្លៃខ្ពស់សម្រាប់កីឡាករវ័យក្មេងសញ្ជាតិហុងគ្រីវ័យរូបនេះ៕