Liverpool ត្រូវចំណាយលុយមិនក្រោម ៦០លានអឺរ៉ូទេ ប្រសិនចង់បានខ្សែប្រយុទ្ធរបស់ Frankfurt

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹប Liverpool នឹងត្រូវចំណាយប្រាក់យ៉ាងច្រើន ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើកីឡាករ Omar Marmoush ពី Eintracht Frankfurt ។

Omar Marmoush Frankfurt 2024

កីឡាករ Marmoush ដែលមានកុងត្រាជាមួយក្រុម Bundesliga រហូតដល់ឆ្នាំ២០២៧ អាចនឹងត្រូវអោយក្លឹបហង្សក្រហមចំណាយប្រាក់ចន្លោះពី ៥០-៦០លានអឺរ៉ូសម្រាប់ចុះហត្ថលេខាយកគាត់។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៧ដង នៅក្នុងរដូវកាល ២០២៤-២៥នេះ ហើយបច្ចុប្បន្នជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់លីក Bundesliga៕

Previous articleBarca កំពុងពិភាក្សាទៅលើកុងត្រាថ្មីជាមួយកីឡាករ Pedri
Next articleJuventus ចង់បានកីឡាកររបស់ Udinese មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន