Joshua Zirkzee ចេញមកបំភ្លឺជុំវិញព័ត៌មានចាកចេញពី Old Trafford

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Sky Germany លោក Florian Plettenberg បានអោយដឹងថាកីឡាករសញ្ជាតិហូឡង់ Joshua Zirkzee មិនមានចេតនាចាកចេញពី Manchester United នៅដើមឆ្នាំ២០២៥ ទេ បើទោះបីជាមានពាក្យចចាមអារ៉ាមអំពីការចាកចេញពី Old Trafford ក៏ដោយ។

កីឡាករវ័យ ២៣ឆ្នាំបានចូលរួមជាមួយ United ពីក្លឹប Bologna នៅរដូវក្តៅក្នុងតម្លៃ ៣៦លានផោន ប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានស៊ុតបាល់បញ្ចូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមមួយដងក្នុងចំណោមការបង្ហាញខ្លួន ១២ដង៕

Previous articleកីឡាករ Chiesa សម្លឹងរកមើលផ្លូវត្រលប់ទៅកាន់អ៊ីតាលីវិញនៅខែមករា
Next articleForest គ្រោងផ្តល់របស់មួយសម្រាប់ខ្សែប្រយុទ្ធ Chris Wood