បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Arsenal បានត្រៀមក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Newcastle United គឺកីឡាករ Alexander Isak នៅរដូវក្តៅក្រោយ ហើយត្រូវបានបញ្ជាក់ថាហ៊ានបង់ប្រាក់បំបែកកំណត់ដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត។
ក្លឹបសារិកាព្រៃទំនងជាមិនចែកផ្លូវជាមួយខ្សែប្រយុទ្ធសំខាន់របស់ពួកគេដោយងាយស្រួលនោះទេ ហើយអាចទាមទារថ្លៃឈ្នួលប្រមាណ ១២០ លានអឺរ៉ូ៕