ការ​ប៉ុនប៉ង​របស់ Arsenal ត្រូវ​បរាជ័យ

ក្រុម Arsenal បាន​ទទួល​ការ​ខកចិត្ត​ក្នុង​ការ​ផ្ទេរ​កីឡាករ Ruben Neves បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្លឹ​ប​មួយ​ផ្សេង​ទៀត​។

ក្រុម​កាំភ្លើង​ធំ​កំពុង​ស្វែងរក​ជម្រើស​សម្រាប់​ខ្សែបម្រើ​ថ្មី ហើយ​កីឡាករ​កំពូល​ៗ​ជា​ច្រើន​ស្ថិត​នៅ​ក្នុង​បញ្ជី​ទិញ​របស់​ពួក​គេ​។

ក្រុម​របស់​លោក Mikel Arteta បាន​តាមដាន Ruben Neves អស់​រយៈពេល​ជា​យូរ​មក​ហើយ ហើយ​ខ្សែបម្រើ​ព័រ​ទុ​យ​ហ្គា​ល់ គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ ដែល​ពួក​គេ​ជឿ​ថា​នឹង​អាច​ជួយ​កែ​លម្អ បំពេញបន្ថែម​សម្រាប់​កន្លែង​ខ្វះខាត​របស់​ក្រុម​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​អាច​នឹង​ខកខាន​ក្នុង​ការ​ផ្លាស់​ប្តូរ​សម្រាប់​គាត់ ខណៈ​ដែល​របាយការណ៍​តាម​រយៈ The Sun អះអាង​ថា​គាត់​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួច​ហើយ លើ​កិច្ចសន្យា​រយៈពេល 4 ឆ្នាំ​ជាមួយ​ក្លឹ​ប Barcelona៕

Previous articleបើ Chelsea ចង់បាន Andre Onana ត្រូវ​ចំណាយ​លុយ​រហូត​ដល់​…!
Next articleមិន​អាច​ទិញ Cancelo បាន ប៉ុន្តែ Barcelona អាច​ធ្វើ​រឿង​នេះ​!