Mane សម្រេចចិត្តយ៉ាងនេះជាមួយនឹងក្លឹប Bayern Munich

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Chelsea បានដាក់គោលដៅកីឡាករ Sadio Mane របស់ក្លឹប Bayern Munich ប៉ុន្តែគាត់មិនមានបំណងចង់ចាកចេញពីក្លឹបនៅអាឡឺម៉ង់មួយនេះក្នុងពេលខាងមុខនេះទេ។

កីឡាករ​ Mane ចាប់ផ្តើមមិនបានល្អនោះទេ បន្ទាប់ពីមកចូលរួមជាមួយនឹងក្លឹប Bayern Munich នៅក្នុងរដូវកាលនេះ។ ក្នុងនោះបើតាមព័ត៌មានមួយចំនួនបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹប Chelsea និងក្លឹប Al-Hilal នៅអារ៉ាប៊ីសាអូឌីត។

ទោះបីជាយ៉ាងណាក៏ដោយរបាយការណ៍ដដែរក៏បានបញ្ជាក់ថា Mane ចង់ធ្វើការប្រកួតប្រជែង ដើម្បីរកកន្លែងរបស់ខ្លួននៅក្លឹប Bayern Munich ទោះបីលោក Tuchel មិនចង់ទុកគាត់នៅក្នុងក្រុមទៀតក៏ដោយ៕

Previous articleក្លឹបនៅអង់គ្លេសចង់បាន Graham Potter ទៅដឹកនាំ
Next articleខ្សែការពារ Koulibaly ទំនង់ជាត្រូវផ្ទេរទៅលេងនៅអ៊ីតាលី