ព្រោះតែរឿងនេះ ធ្វើអោយ Ten Hag ចង់លក់ Martial ភ្លាមៗ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ RMC Sport បានអោយដឹងថាអ្នកចាត់ការក្លឹប Manchester United លោក Erik ten Hak ចង់លក់ខ្សែប្រយុទ្ធ Anthony Martial នៅពេលទីផ្សារដោះដូរកីឡាករបើក ដោយសារតែកាយវិការដែលគាត់បានធ្វើឡើងនៅពេលដែលត្រូវបានធ្វើការដោះដូរកំឡុងពេលប្រកួតជាមួយនឹង Bournemouth។

គួរបញ្ជាកថា Martial បានបង្ហាញនៅសកម្មភាពដើរសំដៅទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយសារតែខឹងនឹងលោក Erik ten Hag ប្តូរគាត់ចេញ។ កត្តានេះធ្វើអោយអ្នកចាត់ការខាងលើ មានអារម្មណ៍អស់ការអត់ធ្មត់ចំពោះខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ៕

Previous articleក្លឹបនៅអង់គ្លេសកំពុងតាមដានកីឡាករ Chiesa របស់ Juventus
Next articleKimmich កំពុងទាក់ទាញក្លឹបនៅអង់គ្លេសមួយទៀតហើយ