Eric Dier ទំនង់ជានឹងត្រូវចាកចេញពីក្លឹប Bayern Munich ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Germany បានអោយដឹងថាក្លឹបយក្សនៅ Bundesliga គឺក្លឹប Bayern Munich គ្រោងនឹងអនុញ្ញាតឱ្យ Eric Dier ចាកចេញនៅរដូវក្តៅក្រោយ ខណៈដែលពួកគេមិនមានបំណងបន្តកុងត្រារបស់គាត់ ទោះបីជាមិនទាន់មានការសម្រេចចិត្តចុងក្រោយក៏ដោយ។

ប្រភពដដែលបានអោយដឹងទៀតថាក្លឹប Bayern មានអាទិភាពរបស់ពួកគេដែលបានកំណត់ ខណៈដែលពួកគេកំពុងស្វែងរកការបន្តកុងត្រារបស់កីឡាករ Dayot Upamecano ដែលផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៦៕

Previous articleក្លឹប Brentford ចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេង Patrik Kovacs
Next articleក្លឹបចាស់របស់ Neymar ចង់បានគាត់ត្រលប់ទៅវិញ