ក្លឹបយក្សនៅអង់គ្លេស ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Antonio Sanabria

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AreaNapoli បានអោយដឹងថាកីឡាករ Antonio Sanabria បាននឹងកំពុងធ្វើអោយក្លឹបធំមានការចាប់អារម្មណ៍ទៅលើរូប ក្រោយអាចរកបាន ១២គ្រាប់ និងបង្កើតឪកាសបាន ៣ដង សម្រាប់ក្លឹប Torino។

ក្នុងនោះក្លឹបកាំភ្លើងធំចាប់ទុកគាត់ជាគោលដៅ ដែលមានតម្លៃទាប ដោយសារគាត់មានតម្លៃផ្ទេរប្រមាណ ២៥លានអឺរ៉ូប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប AC Milan និង Napoli ក៏សម្លឹងឃើញខ្សែប្រយុទ្ធរូបនេះដូចគ្នា​។ ហើយសម្រាប់ Napoli បានចាប់ទុកគាត់ជម្រើសក្នុងការយកមកជំនួសកន្លែង Victor Osimhen ដែលអាចចាកចេញនៅរដូវក្តៅនេះ៕

Previous articleJordi Alba សម្រេចចិត្តចាកចេញពីក្លឹប Barca
Next articleMan Utd សង្ឃឹមថាអាចនឹងបន្តកុងត្រាថ្មីអោយខ្សែការពាររូបនេះបាន