Nacho នៅតែប្រកាន់ជំហរមួយនេះ ទាក់ទងនឹងព័ត៌មានត្រលប់ទៅកាន់ Real Madrid

បរទេស៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Nacho បានបើកចំហរពីការចាកចេញពី Real Madrid នៅរដូវក្តៅនេះ ខណៈដែលគាត់បានចូលរួមជាមួយក្រុម Al-Qadsiah របស់ Saudi Pro League ។

ថ្លែងទៅកាន់ Cope កីឡាករ Nacho បាននិយាយថា៖ “គ្មាននរណាម្នាក់មកពី Real Madrid ទាក់ទងមកខ្ញុំនោះទេ ទោះបីជាពួកគេហៅខ្ញុំក៏ដោយ ខ្ញុំនឹងមិនត្រលប់ទៅវិញទេ។ ការសម្រេចចិត្តរបស់ខ្ញុំគឺច្បាស់ណាស់ វាមិនមែននិយាយអំពីការប្រកួត ឫអត់នោះទេ… អាជីពខ្ញុំនៅទីនោះបានបញ្ចប់ទៅហើយ។ ខ្ញុំសប្បាយចិត្តណាស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ការផ្តោតអារម្មណ៍របស់ខ្ញុំគឺនៅទីនេះ”៕

Previous articleRuud van Nistelrooy ផ្តាំទៅកាន់កីឡាករ Man Utd យ៉ាងនេះ! មុនពេលគាត់ចាកចេញ
Next articleRodri ចាប់ទុកការបន្តកុងត្រាជាមួយក្លឹប Man City មិនមែនជារឿងអទិភាព