Real និង Barca ចេញមកប្រជែងគ្នាយកខ្សែការពារសញ្ជាតិប្រេស៊ីល

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាខ្សែការពារកណ្តាលរបស់ក្លឹប Nottingham Forest កីឡាករ Murillo បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Barcelona និង Real Madrid។

Murillo Nottingham Forest 2023-24

ខ្សែការពារសញ្ជាតិប្រេស៊ីលដែលបានចូលរួមជាមួយក្រុមនៅ Premier League ពីក្លឹប Corinthians ក្នុងឆ្នាំ២០២៣ ក្នុងតម្លៃ ១៣លានអឺរ៉ូ ត្រូវបានគេមើលឃើញថាតម្លៃខ្លួនរបស់គាត់អាចនឹងកើនឡើងយ៉ាងហោចណាស់ ៥ដងនៃតម្លៃផ្ទេរដើមរបស់គាត់។ កាលពីមុន Liverpool, Chelsea, និង Paris Saint-Germain (PSG) ក៏បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ ២២ឆ្នាំផងដែរ។ ទោះជាយ៉ាងណាក៏ដោយកីឡាករ Murillo ដែលមានកុងត្រាជាមួយនឹងក្លឹប Nottingham Forest រហូតដល់ឆ្នាំ២០២៨ ខណៈក្លឹបមានជំហររឹងមាំក្នុងការរក្សាគាត់ ឬចរចាតម្លៃផ្ទៃដ៏ធំមួយសម្រាប់កីឡាកររូបនេះ៕

Previous articleបុគ្គលសំខាន់របស់ក្លឹប Barca ចង់អោយ Araújo បន្តកុងត្រាថ្មីជាមួយក្លឹប
Next articleBen White អាចនឹងត្រូវអវត្តមាន ៨សប្តាហ៍ ដោយសាររបួស