Fernandes និយាយ​បែប​នេះ​! ក្រោយ Liverpool មិន​បាន​លេង UCL

ជ័យជម្នះ 4-1 របស់ Manchester United ទល់​នឹង Chelsea បាន​ធ្វើ​ឱ្យ​បិសាច​ក្រហម​ទទួល​បាន​កៅអី UEFA Champions League នៅ​រដូវ​កាល​ក្រោយ ខណៈ​ដែល Liverpool នឹង​ត្រូវ​ទៅ​លេង​ក្នុង​ពាន Europa League ។

Man Utd បាន​ឈរ​នៅ​ក្នុង​តារាង Top 4 ដោយសារ​ការ​ឈ្នះ​លើ​ក្រុម​តោ​ខៀវ​។ Casemiro, Anthony Martial, Bruno Fernandes និង Marcus Rashford រកបាន​ម្នាក់​មួយ​គ្រាប់​សម្រាប់​បិសាច​ក្រហម ខណៈ​ដែល Joao Felix រកបាន​មួយ​គ្រាប់​ឲ្យ​ក្រុម​តោ​ខៀវ​នៅ​នាទី​ទី 89​។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត Fernandes បាន​និយាយ​ថា​៖ «​ខ្ញុំ​ដឹង​ថា​អ្នកគាំទ្រ​នឹង​សប្បាយចិត្ត​ដែល Liverpool មិន​បាន​លេង​ពាន Champions League»​។

ក្រុម​ហង្ស​ក្រហម​មាន 66 ពិន្ទុ​ពី 37 ប្រកួត​។ ពួក​គេ​នឹង​ប្រកួត​ជាមួយ​ក្រុម Southampton នៅ​ក្រៅ​ផ្ទះ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​នៃ​យុទ្ធនាការ​នេះ​។ ដោយ​មិន​គិត​ពី​លទ្ធផល​នៃ​ការ​ប្រកួត​នោះ ក្រុម​របស់​លោក Jurgen Klopp នឹង​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ 5 ក្នុង​តារាង​របស់ PL​។

ដោយឡែក Manchester United បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​រៀង​ទី 3 ដោយ​មាន 72 ពិន្ទុ​ពី 37 ប្រកួត​។ ពួក​គេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Fulham នៅផ្ទះ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៃ​រដូវ​កាល​នេះ​។ ក្រុម​របស់​លោក Erik ten Hag អាច​ដណ្តើម​បាន​ចំណាត់ថ្នាក់​លេខ 3​ប្រសិនបើ​ពួក​គេ​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​នោះ​៕

Previous articleក្រុម​អធិរាជ​ស បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ​ម្នាក់​នេះ​ហើយ
Next articleLiverpool ចង់បាន​កីឡាករ Chelsea