ការផ្ទេររបស់ Wirtz ទៅអេស្ប៉ាញ អាស្រ័យថាតើ Alonso នឹងទៅដឹកនាំ Real ឫអត់?

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាអនាគតរបស់តារាឆ្នើមរបស់ Bayer Leverkusen កីឡាករ Florian Wirtz អាចនឹងកើតឡើង ដោយសារតែការផ្ទេរដ៏មានសក្តានុពលរបស់ Xabi Alonso ទៅកាន់ Real Madrid។ ចំណាប់អារម្មណ៍របស់ក្លឹបអេស្ប៉ាញលើខ្សែបម្រើប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះនៅតែរឹងមាំ ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពីក្លឹប Bayern Munich ។

ទំនាក់ទំនងរបស់អ្នកចាត់ការទូទៅដែលមានការវាយតម្លៃខ្ពស់ចំពោះកីឡាករនៅ Leverkusen អាចផ្តល់នូវការលើកទឹកចិត្តបន្ថែមសម្រាប់ខ្សែបម្រើដើម្បីចូលរួមជាមួយក្រុមអធិរាជស។ ទន្ទឹមនឹងនេះដែរ Bayern Munich មានការតាំងចិត្តដូចគ្នាក្នុងការនាំយក Wirtz មកលេងជាដៃគូរជាមួយកីឡាករ Jamal Musiala ដើម្បីបង្កើតភាពរឿងមាំក្នុងតំបន់បម្រើ។ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរនេះ Bayern ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលក់កីឡាករសំខាន់ៗដូចជា Leon Goretzka, Serge Gnabry ឬ Leroy Sané៕

Previous articleភ្នាក់ងាររបស់កីឡាករ Quenda បានជួបជាមួយខាងបិសាចក្រហម ដើម្បីចរចាគ្នា
Next articleEddie Howe បញ្ជាក់អំពីមូលហេតុដែលក្លឹបមិនទិញខ្សែប្រយុទ្ធបន្ថែម