ខ្សែប្រយុទ្ធ Malik Tillman កំពុងទាក់ទាញក្លឹបនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាការអភិវឌ្ឍន៍យ៉ាងខ្លាំងរបស់កីឡាករ Malik Tillman នៅ PSV Eindhoven បានធ្វើអោយមានការសាកសួរជាច្រើនទាក់ទង់នឹងការផ្ទេរខ្សែប្រយុទ្ធអាយុ ២២ឆ្នាំសម្រាប់ទីផ្សារដោះដូររដូវរងា ពីសំណាក់ក្លឹប Tottenham Hotspur និង Aston Villa។

កីឡាករសញ្ជាតិអាមេរិក​មើល​ឃើញការផ្ទេរទៅកាន់ Premier League ជា​គោលដៅរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរក្នុងរដូវរងាគឺមិនទំនងទេ ដោយសារលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់នឹងដំណើរកាលនៅចុងបញ្ចប់នៃរដូវកាល ដែលមានតម្លៃ ៣០-៤០លានអឺរ៉ូ។ ក្លឹប​FC Bayern មានជម្រើសទិញត្រឡប់មកវិញ និងផ្តល់នៅសំណើរដ៏ស័ក្តិសមមួយ ប៉ុន្តែបច្ចុប្បន្នមិនមានគម្រោងនាំយក Tillman មកវិញទេ៕

Previous articleMan City ចង់យកកីឡាកររបស់ Torino មកជំនួសកន្លែង Rodri ដែលមានរបួស
Next articleArsenal បានពិភាក្សាជាមួយលោក Roberto Olabe សម្រាប់តំណែងនាយកកីឡាថ្មី