បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹប Juventus លោក Giuntoli បានធ្វើការបដិសេធរាល់ព័ត៌មានចចាមអារ៉ាមរវាងកីឡាករ Danilo និងក្លឹប Napoli ថា៖
“យើងមិនបាននិយាយអំពីអ្វីជាមួយ Danilo ឬ Napoli។ គាត់ជាប្រធានក្រុមរបស់យើង ហើយយើងរីករាយណាស់ក្នុងការរក្សា Danilo ។ យើងមិនមានគម្រោងលក់ខ្សែការពារកណ្តាលក្នុងខែមករានោះទេ…. យើងនឹងទិញបន្ថែមម្នាក់ទៀត”៕