មិនមែន Mason Mount នោះទេ!! តែ Klopp ចង់បានខ្សែបម្រើ Chelsea រូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Liverpool កំពុងសម្លឹងរកមើលខ្សែបម្រើនៅក្នុងទីផ្សារដោះដូរកីឡាករ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ។ ហើយកីឡាករ Mateo Kovacic ជាកីឡាករម្នាក់ដែលស្ថិតនៅក្នុងរបស់ក្លឹប ខណៈពេលពួកគេកំពុងស្វែងរកនៅជម្រើសផ្សេងទៀតផងដែរ។

ក្នុងនោះក្លឹបហង្សក្រហម នឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹន Manchester City និង Manchester United សម្រាប់ការផ្ទេរយកកីឡាករវ័យ ២៩ឆ្នាំរូបនេះ ស្របពេលដែលក្លឹប Chelsea មានបំណង់ចង់លក់កីឡាករខ្លះ នឹងធ្វើការពង្រឹងក្រុមឡើងវិញ៕

Previous articleគាត់ទាំង ២នាក់ នឹងចាកចេញពី Juventus ដូចគ្នា
Next articleLiverpool នឹងធ្វើរឿងនេះដាក់ Carvalho នៅរដូវកាលក្រោយ