ខ្សែប្រយុទ្ធ Anis Hadj Moussa កំពុងទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាខ្សែប្រយុទ្ធ Anis Hadj Moussa របស់ Feyenoord បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុម Premier League ជាច្រើននៅមុនទីផ្សារដោះដូរកីឡាករខែមករា។

Manchester City v Feyenoord - UEFA Champions League 2024/25 League Phase MD5

កីឡាករសញ្ជាតិអាល់ហ្សេរីកើតនៅទីក្រុងប៉ារីសបានចូលរួមជាមួយក្លឹប Feyenoord នៅរដូវក្តៅពីក្រុមបែលហ្ស៊ិក Patro Eisden ។ ចាប់តាំងពីមកដល់ក្លឹប Feyenoord គាត់បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយស៊ុតបញ្ចូលទីបាន ១៤គ្រាប់នៅក្រុមព្រឹត្តិការណ៍ទាំងអស់។ កីឡាករ Hadj Moussa ទទួលបានការចាប់អារម្មណ៍ចំពោះទម្រង់លេងដ៏ល្អរបសគាត់នៅក្នុងក្របខ័ណ្ឌ Champions League ដោយបានជួយឱ្យ Feyenoord វាយបកតាមស្មើរនឹងក្រុម Manchester City ក្នុងលទ្ធផល ៣-៣៕

Previous articleប្រធានក្លឹប Plymouth Argyle ចេញមកបញ្ជាក់អំពីអនាគតរបស់ Rooney
Next articleឯកឧត្តម ខូវ ឆាយ៖ ប្រដាល់គុនខ្មែរនឹងបង្ហាញវត្តមានលើទឹកដីអាមេរិក ដោយភាពស្មើមុខលើឆាកអន្ដរជាតិ