Luis Enrique ហាមមិនអោយក្លឹប PSG ផ្ទេរយកកីឡាករ Viktor Gyokeres

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាបានដកខ្លួនចេញពីការប្រណាំងប្រជែងក្នុងការផ្ទេរយកកីឡាករ Viktor Gyokeres របស់ក្លឹប Sporting CP។

ម្ចាស់ជើងឯក Ligue 1 ដែលដំបូងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ ហើយនាយកកីឡារបស់ពួកគេ Luis Campos ត្រូវបានគេរាយការណ៍ថាបានទាក់ទងអ្នកតំណាងរបស់កីឡាករដើម្បីឈានទៅមុខក្នុងការប្រជែងចុះហត្ថលេខា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល Campos ត្រលប់មកទីក្រុងប៉ារីសវិញ ហើយបានទាក់ទងជាមួយអ្នកចាត់ការ Luis Enrique គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានច្រានចោលគំនិតនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ៕

Previous articleLiverpool បង្ហើបដំណឹងល្អជុំវិញរឿងកុងត្រារបស់ Salah
Next articleអ្នកចាត់ការក្លឹប Spurs ទាមទារអោយក្លឹបធ្វើរឿងនេះនៅខែមករា