Davies មានភាគរយកាន់តែខ្ពស់ក្នុងការបន្តស្នាក់នៅជាមួយ Bayern Munich

បរទេស៖ កីឡាករ Alphonso Davies ត្រូវបានគេរាយការណ៍ថា ជិតចុះកុងត្រាថ្មីជាមួយ Bayern Munich បើទោះបីជាមានការចាប់អារម្មណ៍ពី Manchester United និង Real Madrid ក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Sky Sports បានអោយដឹងថាការពិភាក្សារវាង Davies និង Bayern បានឈានដល់ដំណាក់កាលជឿនលឿនមួយ បន្ទាប់ពីកីឡាករវ័យ ២៤ឆ្នាំរូបនេះបានធ្វើសម្បទានសំខាន់ៗមួយចំនួនដល់ក្លឹបទាក់ទងនឹងការរំពឹងទុកប្រាក់ខែ។ កុងត្ររបស់កីឡាករសញ្ជាតិកាណាដារូបនេះមានសុពលភាពដល់ខែកក្កដា ឆ្នាំ២០២៥ ហើយក្លឹបធំៗមួយចំនួនរបស់អឺរ៉ុបបានចាប់ផ្តើមតាមដានស្ថានភាពនេះ បន្ទាប់ពី Bayern បានបដិសេធមិនបំពេញតាមការទាមទាររបស់គាត់នៅរដូវក្តៅ៕

Previous articleLiverpool កំពុងដំណើរការពិភាក្សារឿងកុងត្រាថ្មីជាមួយកីឡាកររូបនេះ
Next articleJuventus ចង់បានខ្សែការពាររបស់ Benfica ដែលមានតម្លៃផ្តាច់កុងត្រា ១០០លានអឺរ៉ូ