បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីសលោក Ronaldo Nazario បាននិយាយអំពីអនាគតរបស់យុវជន Willian Estevão នៅក្លឹប Chelsea ថា៖
“គាត់ដូចទៅនឹងកីឡាករ Lamine Yamal។ ឆាប់ៗនេះ គាត់នឹងក្លាយជាតារាបាល់ទាត់ដ៏អស្ចារ្យម្នាក់។ គាត់មានការសន្យាខ្លាំងណាស់ ហើយនៅអាយុទើបតែ ១៧ឆ្នាំ…។ ខ្ញុំគិតថាគាត់នឹងលេងឱ្យ Palmeiras នៅ Club World Cup បន្ទាប់មកចូលរួមជាមួយ Chelsea”៕