បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅលើ YouTube បានអោយដឹងថា៖ “Real Madrid ជឿថារដូវកាលនេះគឺជាផ្នែកមួយនៃដំណើរការសម្រាប់ Endrick”។
“ស្រដៀងទៅនឹង Arda កាលពីមួយឆ្នាំមុន គាត់កំពុងរៀនឥឡូវនេះ… សម្របខ្លួនទៅនឹងជីវិតថ្មីនៅ Real Madrid លីកថ្មី ទីក្រុងថ្មី ប្រទេសថ្មី និងសម្ពាធដ៏ធំ។ គាត់នឹងមានពេលវេលាលេងច្រើននៅខែក្រោយ… ខណៈការខ្ចីជើងគឺមិនមែនជាជម្រើសនោះទេ ដោយក្លឹប Real នៅតែត្រូវការគាត់”៕