ក្លឹបមួយនៅ Premier League ចង់បាន Michael Carrick មកធ្វើជាគ្រូបង្វឹក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប West Ham United ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍លើអតីតខ្សែបម្រើ Manchester United និងជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Middlesbrough លោក Michael Carrick ខណៈដែលពួកគេចង់ឱ្យអ្នកចាត់ការសញ្ជាតិអង់គ្លេសជំនួសតំណែង Julen Lopetegui ។

Newcastle United FC v West Ham United FC - Premier League

បុរសសញ្ជាតិអេស្ប៉ាញដែលបានចូលរួមជាមួយក្រុមញញួរធំ នៅរដូវក្តៅនេះ បានបរាជ័យក្នុងការដឹកនាំនៅក្នុងក្លឹប ខណៈដែលបច្ចុប្បន្នពួកគេកំពុងតស៊ូនៅចំណាត់ថ្នាក់ទី១៤ នៅលើតារាងលីក។ ការ​ចាញ់​ក្រុម Wolves ក្នុង​ការ​ប្រកួត Premier League លើក​ក្រោយ​របស់​ពួក​គេ​អាច​នឹង​ធ្វើអោយអតីត​គ្រូ​បង្វឹក Real Madrid ត្រូវបណ្តេញចេញ​ពី​ក្លឹប៕

Previous articleArteta និង Maresca ចាប់អារម្មណ៍ខ្សែការពារវ័យក្មេងរបស់ក្លឹប Palmeiras
Next article២នាក់ ក្នុងចំណោមពួកគេបានត្រៀមខ្លួននឹងបន្តកុងត្រាថ្មីជាមួយ Liverpool ហើយ