បរទេស៖ ក្លឹប Liverpool ត្រូវបានគេរាយការណ៍ថាជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Mohamed Salah ជុំវិញការបន្តកុងត្រារបស់គាត់ដែលនឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៥ ។
នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាពេលនេះ Liverpool កំពុងស្ថិតក្នុងដំណាក់កាលនៃការព្យាយាមបន្តកុងត្រាជាមួយកីឡាករ Salah ។ ដំបូងឡើយក្លឹបកំពូលនៅអង់គ្លេសមួយនេះចង់ពន្យាកុងត្រាអោយកីឡាករ Salah មួយឆ្នាំបន្ថែមទៀត ប៉ុន្តែភ្នាក់ងាររបស់គាត់លោក Rammy Abbas បានជូនដំណឹងដល់ Liverpool ថាគាត់ចង់ឱ្យកីឡាករ Salah ទទួលបានកុងត្រារយៈពេល ៣ឆ្នាំ។ ការសម្រុះសម្រួលមួយហាក់ដូចជាត្រូវបានសម្រេចក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ សម្រាប់ប្រាក់ឈ្នួលគឺមិនដែលជាចំណុចជាប់គាំងក្នុងការចរចាឡើយ៕