Liverpool ដាក់សំណើរកុងត្រាថ្មីទៅអោយ Salah រួចរាល់ហើយ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Liverpool បានដាក់សំណើរកិច្ចសន្យាថ្មីដល់ Mohamed Salah ខណៈដែលទីបំផុតពួកគេកំពុងសម្លឹងមើលរក្សាទុកខ្សែប្រយុទ្ធស្លាបសញ្ជាតិអេហ្ស៊ីបរបស់ពួកគេជាមួយនឹងកិច្ចព្រមព្រៀងថ្មី។

កីឡាករ Salah មានភាពអស្ចារ្យសម្រាប់ក្រុមហង្សក្រហមក្នុងរដូវកាលនេះ និងបានអង្រួនពិភពបាល់ទាត់ នៅចុងខែវិច្ឆិកាគាត់បានរិះគន់ក្លឹបដោយបើកចំហចំពោះការខ្វះខាតរបស់ពួកគេក្នុងការរក្សាគាត់ឱ្យនៅក្លឹប។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ​ទំនង​ជា​បាន​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​គាត់​ហើយ​៕

Previous articleArsenal ហ៊ានចំណាយចន្លោះ ៥៥-៦៥លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធ Brighton
Next articleMan Utd ចាប់អារម្មណ៍កីឡាករឆ្មើមរបស់ Spurs ដែលនៅសល់កុងត្រាតែ ៦ខែ