ទោះបីសុខចិត្តកាត់ប្រាក់ឈ្នួលក៏ដោយ!! Sane ក៏ប្រហែលជាមិនអាចបន្តស្នាក់នៅ Bayern បានដែរ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Bayern Munich កីឡាករ Leroy Sane អាចចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Premier League មួយចំនួន។

នាយកក្លឹប Bayern លោក Max Eberl បានចេញសេចក្តីរាយការណ៍អំពីការផ្តួចផ្តើមការចរចាកិច្ចសន្យាជាមួយកីឡាករ ប៉ុន្តែក្លឹបគ្រោងនឹងផ្តល់កិច្ចព្រមព្រៀងផ្អែកលើការអនុវត្ត ទោះបីជាមិនមានការផ្តល់ជូនជាផ្លូវការណាមួយត្រូវបានបង្ហាញក៏ដោយ។ Sane បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់ប្រាក់ខែ និងបន្តនៅ Allianz Arena ប៉ុន្តែនៅពេលនេះ គ្រូបង្វឹករបស់ Bayern ហាក់ដូចជាមិនចាប់អារម្មណ៍លើកីឡាករនោះទេ៕

Previous articleMan Utd លែងចង់បានកីឡាករឆ្នើមរបស់ Bayern ម្នាក់នេះទៀតហើយ
Next articleលោក Sir Jim Ratcliffe ចង់តែងតាំងបុគ្គលសំខាន់ម្នាក់របស់ PSG ជាអ្នកជំនួសកន្លែង Dan Ashworth