បរទេស៖ ក្លឹប Brighton នៃក្របខ័ណ្ឌ Premier League បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើប៉ារ៉ាហ្គាយវ័យ ២១ឆ្នាំ Diego Gomez ពីក្លឹប Inter Miami ។
សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹប Brighton បានសរសេរថា៖ “យើងបានយល់ព្រមលើការចុះហត្ថលេខាលើកីឡាករសញ្ជាតិប៉ារ៉ាហ្គាយ Diego Gomez ក្រោមលក្ខខណ្ឌមិនបង្ហាញពីក្លឹប Inter Miami របស់ MLS ។ គាត់នឹងចូលរួមជាមួយពួកយើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅពេលដែលទីផ្សារដោះដូរកីឡាករបើក ស្របតាមដំណើរការបទប្បញ្ញត្តិធម្មតា”៕