បរទេស៖ ខ្សែការពារ Virgil van Dijk របស់ក្រុមហង្សក្រហម Liverpool បានបញ្ជាក់ថា មិនមានព័ត៌មានថ្មីៗទាក់ទងនឹងការពិភាក្សាលើកិច្ចសន្យាថ្មីនោះទេ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ។
បន្ទាប់ពីការទទួលជ័យជម្នះដ៏តិចមួយរបស់ក្រុម Liverpool ទល់នឹង Girona ក្នុងលទ្ធផល ១-០ នៅក្របខ័ណ្ឌ Champions League កីឡាករ Van Dijk ត្រូវបានសាកសួរដោយ BBC 5 Live Sport អំពីស្ថានភាពនៃការពិភាក្សាកិច្ចសន្យារបស់គាត់។ បុរសសញ្ជាតិហូឡង់បានឆ្លើយតបយ៉ាងសាមញ្ញថា “គ្មានពាក្យទេ។ គ្មានព័ត៌មានទេ”៕