បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាច្រើនជាង ៥០ ភាគរយនៃក្រុម Manchester United បច្ចុប្បន្នត្រូវបានចាត់ទុកថាជាចំណែកលើសតម្រូវការរបស់អ្នកចាត់ការថ្មី Ruben Amorim ហើយអាចត្រូវបានលក់ក្នុងទីផ្សារដោះដូរកីឡាករពីរបីបន្ទាប់។
សហម្ចាស់ Sir Jim Ratcliffe និងក្រុម INEOS របស់គាត់បានសម្រេចចិត្តប្រគល់ឱ្យ Amorim នូវដំណើរការកសាងក្រុមឡើងវិញ ប៉ុន្តែដើម្បីឱ្យវាកើតឡើង ក្លឹបត្រូវធ្វើការលក់ជាមុនសិន៕