Spurs គ្រោងធ្វើរឿងនេះ ក្រោយមានវិបត្តិតំបន់ការពារដោយសារបញ្ហារបួស

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Evening Standard បានអោយដឹងថាក្លឹប Tottenham Hotspur ត្រូវបានរាយការណ៍ថាកំពុងថ្លឹងថ្លែងនូវជម្រើសក្នុងការហៅ Ashley Phillips មកពីការខ្ចីជើងវិញពីក្លឹប Stoke City ខណៈដែលពួកគេជួបវិបត្តិរបួសតំបន់ការពារដែលកើនឡើង។

Ashley Phillips: Stoke City sign teenage Spurs defender on loan - BBC Sport

បច្ចុប្បន្ននេះ Radu Dragusin គឺជាខ្សែការពារកណ្តាលដែលស័ក្តិសមតែម្នាក់គត់ ដោយខ្សែបម្រើ Archie Gray រំពឹងថានឹងលេងចាប់ដៃគូរជាមួយគាត់។ បញ្ហាតំបន់ការពារត្រូវបានកើតឡើងបន្ទាប់ពីកីឡាករ Micky van de Ven និង Cristian Romero បានរងរបួសអំឡុងពេលប្រកួត Premier League ចាញ់ Chelsea កាលពីថ្ងៃអាទិត្យ។ កីឡាករ Ben Davies ក៏​ត្រូវ​អវត្តមាន​ដោយ​បញ្ហា​សរសៃពួរ​ដែរ ដែល​ធ្វើ​ឱ្យ​ក្រុម​មានកីឡាករនៅតំបន់ការពារកាន់តែតិច៕

Previous articleChelsea បានសាកសួរតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធក្លឹប Ipswich Town
Next articleនាយកប្រតិបត្តិក្លឹប Al-Hilal និយាយអំពីការចុះហត្ថលេខាយក CR7