ក្លឹប Boca Juniors ចាប់អារម្មណ៍ចង់បានខ្សែការពារជើងចាស់ Sergio Ramos

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TYC Sports បានអោយដឹងថាកីឡាករគ្មានតម្លៃខ្លួន Sergio Ramos អាចនឹងត្រលប់មកធ្វើការប្រកួតវិញនៅឆ្នាំ២០២៥ ខណៈដែលក្លឹប Boca Juniors ត្រូវបានរាយការណ៍ថាកំពុងរៀបចំការផ្លាស់ប្តូរដ៏មានមហិច្ឆតាមួយដើម្បីនាំយកខ្សែការពារជើងចាស់ទៅកាន់ប្រទេសអាហ្សង់ទីនក្នុងខែមករា។

ខណៈពេលដែលមិនទាន់មានការផ្តល់ជូនជាក់លាក់ណាមួយពីក្លឹបនៅឡើយទេ របាយការណ៍បានអះអាងថាប្រធាន Juan Roman Riquelme ត្រៀមខ្លួនរួចរាល់ហើយក្នុងការទំនាក់ទំនងទៅកាន់កីឡាករ Ramos ជាមួយនឹងការផ្តល់ជូនជាផ្លូវការក្នុងពេលឆាប់ៗនេះ៕

Previous articleMan Utd ត្រៀមលុយ ៣៥លានអឺរ៉ូ ផ្ទេរយកខ្សែការពារឆ្វេងរបស់ Girona
Next articleព្រោះតែបញ្ហានេះ….! អាចធ្វើអោយ Thomas Partey ចាកចេញពី Arsenal នៅរដូវក្តៅនេះ