បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester United កំពុងទាក់ទងដោយផ្ទាល់ជាមួយ Girona ដើម្បីពិភាក្សាអំពីការចុះហត្ថលេខាលើខ្សែការពារឆ្វេង Miguel Gutierrez។

ទោះបីជា Real Madrid ទទួលបានប្រាក់ ៥០% សម្រាប់តម្លៃលក់កីឡាកររូបនេះនាពេលអនាគតបន្ទាប់ពីលក់ Gutierrez ទៅកាន់ក្លឹប Girona ក៏ដោយ ក៏ក្លឹបបច្ចុប្បន្នរបស់ខ្សែការពារឆ្វេងរូបនេះសុខចិត្តចរចាតម្លៃទាបជាង ៣៥លានអឺរ៉ូផងដែរ៕



