បរទេស៖ លោក William Gallas បានព្រមាន Chelsea ថា Real Madrid និង Barcelona អាចនឹងទាក់ទាញតារាឆ្នើម Cole Palmer ទៅកាន់ទឹកដីអេស្ប៉ាញជាមួយនឹងសំណើរដ៏ធំមួយ។
ថ្លែងទៅកាន់ Prime Casino លោក Gallas បាននិយាយថា៖ “នៅពេលនេះ ខ្ញុំគិតថាមានតែ Real Madrid និង Barcelona ទេដែលអាចល្បួងកីឡាករ Cole Palmer អោយឱ្យឆ្ងាយពីក្លឹប Chelsea ហើយខ្ញុំគិតថាគាត់នឹងរីកចម្រើនក្នុងការលេងបាល់ទាត់នៅអេស្ប៉ាញ”៕



