បរទេស៖ នាយកក្លឹប Bayern Munich លោក Max Eberl បានច្រានចោលនូវលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី មកជំនួសកីឡាករ Harry Kane ដែលរងរបួសនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។
ថ្លែងទៅកាន់អ្នកកាសែត Michel Schroer លោក Eberl បាននិយាយថា “យើងនឹងមិនចុះហត្ថលេខាយកអ្នកមកជំនួស Harry Kane នៅក្នុងខែមករាទេ។ យើងមានផ្នែកហិរញ្ញវត្ថុដល់ល្អមួយ ប៉ុន្តែចំនួនទាំងនោះមកពីការពិតដែលយើងតែងតែគិតគូរពីសេដ្ឋកិច្ច”៕



