Liverpool គ្រោងចំណាយលុយ ៦០លានអឺរ៉ូផ្ទេរយកយុវជនឆ្នើមរបស់ PSV

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​CaughtOffside បានអោយដឹងថាក្លឹប Liverpool បានចូលប្រឡូកក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ PSV កីឡាករ Johan Bakayoko ដែលជាគោលដៅកំពូលរបស់ក្លឹប Newcastle United។

កីឡាករ​ Bakayoko រីករាយនឹងរដូវកាល ២០២៣/២៤ ដ៏អស្ចារ្យ ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន៩ដង ក្នុងការចាប់ផ្តើម ២៩ដងនៅ Eredivisie ហើយសម្រាប់រដូវកាលថ្មីនេះក៏គាត់បានចាប់ផ្តើមបង្ហាញទម្រង់ដ៏សំបូរបែបផងដែរ។ នេះបានជំរុញឱ្យមានចំណាប់អារម្មណ៍ពីក្លឹបមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប រួមទាំងក្រុមអង់គ្លេសដែលបានបញ្ជាក់ពីខាងលើ ក៏ដូចជា Bayern Munich, Nottingham Forest, Paris Saint-Germain, RB Leipzig និង Borussia Dortmund ។

ក្លឹប Newcastle ​ត្រូវបានចាប់ទុកថាជាក្លឹបមួយកំពុងនាំមុខក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិបែលហ្ស៊ិក បើ​ទោះ​បី​ជា​ប្រភព GMS បាន​បង្ហាញ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថាក្លឹបសារិកាព្រៃបារម្ភ​ថា​ពួកគេ​នឹង​មិន​អាចចុះហត្ថលេខាយកកីឡាកររូបនេះនៅក្នុងខែមករាបាន ដោយសារតែការ​រឹត​បន្តឹង​ថវិកា​របស់​ពួកគេ។ តាមរយៈ CaughtOffside បានអោយដឹងថាក្លឹប Liverpool អាចនឹងធ្វើការឆ្មក់យកឪកាសក្នុងការផ្ទេរយកកីឡាករ Bakayoko មកកាន់ Premier League។

PSV Eindhoven winger Johan Bakayoko celebrating

ក្រោយចំណាយពេលវេលានៅក្នុងសាលាបាល់ទាត់របស់ក្លឹបមួយនៅបែលហ្ស៊ិក ហើយកីឡាករ Bakayoko បានចូលរួមជាមួយ PSV ក្នុងឆ្នាំ២០១៩។ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៧គ្រាប់នៅក្នុងក្រុមទី២របស់ក្លឹបហូឡង់សម្រាប់រដូវកាល ២០២១/២២ ខ្សែប្រយុទ្ធរូបនេះត្រូវបានតំឡើងអោយមកលេងសម្រាប់ក្រុមឈុតធំសម្រាប់រដូវកាលបន្ទាប់។

ដោយបានអភិវឌ្ឍន៍ខ្លួននៅក្នុងឈុតធំ នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ហើយត្រូវបានគេចាប់ទុកគាត់ជាកីឡាករឆ្នើមម្នាក់។ Bakayoko បានធ្វើអោយលើសការរំពឹងទុកកាលពីរដូវកាលមុន នឹងទទួលបានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅទូទាំងទ្វីអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយក្លឹបទាំង២ នៅតែបន្តតាមដានកីឡាករវ័យ ២១ឆ្នាំរូបនេះដដែរ។

ក្លឹប Newcastle មានបំណង់ចង់ទិញយកខ្សែបម្រើស្លាស្តាំម្នាក់ ហើយក្នុងនោះកីឡាករ Bakayoko បានក្លាយជាគោលដៅរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ ការផ្លាស់ប្តូរខែមករាសម្រាប់កីឡាករសញ្ជាតិបែលហ្ស៊ិកប្រហែលជាមិនអាចទៅរួចនោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside ថា Liverpool កំពុងតែស្វែងរកការឆ្មក់ផ្ទេរមួយនេះពីក្លឹប Newcastle ដោយប្រើប្រាក់ទំនាក់ទំនងរបស់អ្នកចាត់ការ Arne Slot ដើម្បីធានាការផ្ទេរមួយនេះអោយបាន។ ក្លឹប PSV ត្រូវបានដឹងថាកំពុងទាមទារតម្លៃយ៉ាងហោចណាស់ ៦០លានអឺរ៉ូសម្រាប់យុវជនរបស់ពួកគេ ដែល​ជា​តួលេខ​ដែល​មិន​គួរ​ស្ថិត​នៅ​ក្រៅ​លទ្ធភាព​របស់ក្លឹបហង្សក្រហមនោះទេ។

លោក Slot ចាត់ទុក Bakayoko ថាជាអ្នកស្នងតំណែងរយៈពេលវែងដ៏មានសក្តានុពលរបស់ Mohamed Salah ដែលបច្ចុប្បន្នកំពុងជាប់គាំងក្នុងការពិភាក្សាកិច្ចសន្យាជាមួយក្លឹប៕

Previous articleSir Alex Ferguson បញ្ជាក់អំពីមុលហេតុដែលធ្វើទម្រង់លេងរបស់ Rashford ធ្លាក់ចុះ
Next articleទីបំផុត Gary O’Neil ត្រូវបញ្ចប់តំណែងជាគ្រូបង្វឹកនៅ Wolves