បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Matteo Moretto បានអោយដឹងថាកីឡាករ Christian Pulisic កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ AC Milan ជុំវិញកិច្ចសន្យាថ្មី ខណៈដែលគាត់ជិតឈានដល់កិច្ចព្រមព្រៀងរយៈពេលវែងថ្មីជាមួយក្លឹបយក្ស Serie A ។
កិច្ចសន្យាថ្មីរបស់អតីតកីឡាករ Chelsea នឹងបន្តរហូតដល់ឆ្នាំ២០២៨ ជាមួយនឹងជម្រើសក្នុងការពន្យាមួយឆ្នាំទៀត។ គាត់នឹងក្លាយជាអ្នករកចំណូលបានច្រើនជាងគេនៅក្នុងក្លឹប បន្ទាប់ពីចុះហត្ថលេខាកិច្ចសន្យាថ្មី ដោយគាត់អាចរកប្រាក់ចំណូលបានក្នុងចន្លោះពី ៤-៥លានអឺរ៉ូ ក្នុងមួយរដូវកាល៕



