បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Wolves របស់ Premier League ដែលបានចែកផ្លូវជាមួយអ្នកចាត់ការ Gary O’Neil កាលពីថ្ងៃអាទិត្យ កំពុងតែខិតជិតក្នុងការតែងតាំងលោក Vitor Pereira ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
ក្លឹបកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយក្រុម Al-Shabab ហើយសង្ឃឹមថានឹងបិទបញ្ចប់កិច្ចព្រមព្រៀង និងយល់ព្រមលើលក្ខខណ្ឌដោះលែងអ្នកចាត់ការនៅប៉ុន្មានថ្ងៃខាងមុខនេះ៕



