បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Rúben Amorim ប្រកាសអំពីការងារបន្ទាប់សម្រាប់កីឡាករ Garnacho និង Rashford ក្រោយបញ្ចប់ការប្រកួតជាមួយ Manchester City ថា៖
“បញ្ចប់ការប្រកួតមួយ ចាប់ផ្តើមសប្តាហ៍ថ្មី។ សប្តាហ៍ថ្មីគឺជាជីវិតថ្មី ប្រសិនបើពួកគេហ្វឹកហាត់បានល្អ ពួកគេនឹងប្រជែងយកកន្លែងនៅក្នុងក្រុម។ ពួកគេប្រកួតដោយសារពួកគេមានទេពកោសល្យ យើងត្រូវការ Rashford និង Garnacho ក្នុងក្រុមរបស់យើង”។
“សប្តាហ៍ក្រោយ ពួកគេអាចត្រលប់មកវិញ… ប្រសិនបើពួកគេហ្វឹកហាត់បានល្អដូចអ្នកដទៃ។ វាដូចគ្នាសម្រាប់មនុស្សគ្រប់គ្នា។ ពួកគេនឹងបានលេង ឫអង្គុយកៅអីបម្រុង។ វាមិនមែនជារឿងកំណត់ទេ។ យើងត្រូវតែកែលម្អស្តង់ដារទាំងក្នុង និងក្រៅទីលាន”។
“វាមិនមែនជារឿងវិន័យនោះទេ វាគ្រាន់តែជាការទម្រង់លេងក្នុងការហ្វឹកហាត់ ទម្រង់លេងក្នុងការប្រកួតហើយបន្ទាប់មកខ្ញុំត្រូវជ្រើសរើសកីឡាករ។ វាសាមញ្ញដូចនោះ”៕