លោក Danny Rohl ក្លាយជាជម្រើសមកជំនួសកន្លែងលោក Russell Martin ដែលត្រូវបណ្តេញចេញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettemberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអ្នកចាត់ការទូទៅ Sheffield Wednesday លោក Danny Rohl ត្រូវបានគេមើលឃើញថាជាជម្រើសដែលអាចនឹងបន្តតំណែងពីលោក Russell Martin ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Southampton ។

ក្រុមកំពុងពិភាក្សាជាមួយអ្នក​គ្រប់​គ្រងរូបនេះ ប៉ុន្តែ​ការ​ចរចា​ជា​ផ្លូវ​ការ​មិន​ទាន់​ចាប់​ផ្តើម​នៅ​ឡើយ​ទេ។ លោក Rohl ក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅ Leicester City បន្ទាប់ពី Steve Cooper ត្រូវបានបណ្តេញចេញ៕

Previous articleJobe Bellingham ឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាមផ្ទេរទៅកាន់ Dortmund
Next articleLiverpool ប្រហែលជាមិនផ្ទេរយកកីឡាករឆ្នើមរបស់ Bayern នោះទេ